(បរទេស)៖ ពិតជាមិនធម្មតាមែន សម្រាប់ក្រុមចម្រៀងនារីល្បីឈ្មោះរបស់កូរ៉េខាងត្បូង BLACKPINK ដែលថ្មីៗនេះ ត្រូវបាន «Guinness World Records» ដាក់ចូលក្នុងបញ្ជីកំណត់ត្រាពិភពលោក ក្នុងនាមជាក្រុមចម្រៀង ដែលមានចំនួន Subscribers ច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ YouTube។
នេះជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ក្រុម BLACKPINK ព្រោះបច្ចុប្បន្ននេះមិនទាន់មានក្រុមចម្រៀងនារីណា មានចំនួន Subscribers ច្រើនក្នុងបណ្តាញ Youtube ទេ និយាយរួមបច្ចុប្បន្ននេះ Channel Youtube ផ្លូវការរបស់ក្រុមនេះ មានតួលេខ Subscribers រហូតដល់ទៅ ៦១.៦ លាននាក់។
គួរជម្រាបថា បើគិតទៅលើសិល្បករ-សិល្បការិនីផ្នែកចម្រៀង ដែលមានចំនួនអ្នក Subscribe ច្រើនបំផុតក្នុងYoutube ទាំង១០រូប គឺ BLACKPINK ឈរនៅលេខរៀងទី២ ជាមួយនឹងតួលេខ Subscribers ៦១.៦ លាននាក់ ខណៈ Justin Bieber ឈរនៅលេខរៀងទី១ ជាមួយនឹងតួលេខ Subscribers ៦៣.៦ លាននាក់ ក្នុងនាម Channel Youtube មានចំនួន Subscribe ច្រើនបំផុតក្នុងYoutube៕
មតិយោបល់