បាត់ដំបងៈ នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវលេខ៥៧ ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ត្រង់ចំណុចក្រុមទី១០ ភូមិគ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូស្របទិសគ្នា។
រថយន្តម៉ាក លុចស៊ីស ពណ៌ស្ករ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ រត់គេចខ្លួនពីកន្លែងកើតហេតុ ឆ្ពោះទៅប៉ៃលិន
បានកៀរម៉ូតូពីក្រោយ។
ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1I-9745 បើកបរដោយឈ្មោះ ហ៊ន រ៉េន ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិអូរគី ឃុំត្រាវជួរ ស្រុកសំពៅលួន ខេត្តបាត់ដំបង បណ្តាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ រួមដំណើរជាមួយឈ្មោះ ផន ម៉ៅ ស្រីអាយុ ៥២ឆ្នាំ ត្រូវជាប្រពន្ធសព (របួសធ្ងន់) បានបញ្ជូនទៅមន្ទីពេទ្យខេត្តបាត់ដំបង។
ក្រោយកើតហេតុកម្លាំងជំនាញធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹង រង់ចាំការស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមនីតិវិធី៕
មតិយោបល់