ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីជ្រូកព្រៃ ១ក្បាល រត់បុកចំស្មងជើងបុរសម្នាក់ បណ្ដាលឲ្យរងរបួសហូរឈាម និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជនរងគ្រោះឈ្មោះ ស៊ុន វី អាយុ ៣៣ឆ្នាំ រស់នៅភូមិក្សេតបុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មូលហេតុ៖ ដោយសារលឺសំឡេងឆ្កែព្រូស ក៏ចេញទៅមើលស្រាប់តែ ត្រូវសត្វជ្រូករត់មកបុកចំស្មងជើងតែម្ដង។
ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែអកុសលពេលដល់មន្ទីរពេទ្យ ជនរងគ្រោះស្លាប់ ហើយដឹកត្រឡប់មកវិញធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់