ព័ត៌មានជាតិ

iPhone 6 នឹង​បង្ហាញ​ខ្លួន​ថ្ងៃទី​២៥​ខែ​កញ្ញា​

​វា​ពិបាក​ខ្លាំង​ណាស់​នៅពេល​ដែល​ឮ​តែ​ពាក្យ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង iPhone 6 ប៉ុន្តែ​ព័ត៌មាន​ម្ដង​នេះ​អាច​ប្រាកដ​ជា​ផ្លូវការ​ច្រើន បើទោះបីជា​ពិបាក​ក្នុង​ការជឿ​ក្ដី​។​

​គេហទំព័រ China.com បាន​អះអាង​ថា ក្រុមហ៊ុន Apple បាន​ជ្រើសរើស​យក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ខាងមុខ សម្រាប់​ការបង្ហាញ iPhone 6 អេក្រង់ ៤,៧​អ៊ីង ហើយ​ចំណែក iPhone អេក្រង់ ៥,៥​អ៊ីង នឹង​បង្ហាញ​ជាមួយ iPhone Air នៅ​ឆ្នាំក្រោយ​។​

​វា​ពិបាក​ជឿ​ទៅលើ​ព័ត៌មាន​នេះ​ត្រង់​ថា ក្រុមហ៊ុន Apple បាន​ចាក​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​គឺ​ជ្រើសរើស​យក​ថ្ងៃ​សុក្រ​សម្រាប់​ធ្វើ​ការបង្ហាញ iPhone ប៉ុន្តែ​ថ្ងៃទី​២៥​ខែ​កញ្ញា គឺ​ចង់​ថ្ងៃ​ព្រហស្បតិ៍​។ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​ផ្សេងទៀត​បាន​អះអាងថា Apple នឹង​បង្ហាញ iPhone 6 នៅ​ថ្ងៃ​សុក្រ​ទី​១៩​ខែ​កញ្ញា​៕​

25a7c3573343bf6bdccb778865f6f74d

មតិយោបល់