ព័ត៌មានជាតិ

រថយន្តលុចស៊ីសមួយគ្រឿង ត្រូវម្ចាស់ស្រវឹងស្រា បើកបុកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់រថយន្តបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ទល់មុខវត្តព្រះពុទ្ធមានបុណ្យ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក លុចស៊ីស RX៣៣០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AT-3338 បើកបរដោយបុរសម្នាក់ មានអាយុប្រហែល ៣០ឆ្នាំ ធ្វើដំណើរពីលិចទៅកើត ក្នុងស្ថានភាពស្រវឹងស្រាផងនោះ ក៏បានរេចង្កូតទៅបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ក្រោយកើតហេតុអ្នកបើកបរ បានវៀរចេញមកក្រៅហៅគ្នាមកដឹកទៅបាត់ បន្សល់ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ ភ្លាមៗសមត្ថកិច្ច ក៏បានចុះដល់ទីតាំងធ្វើការស្ទូចឡាន ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី៕

មតិយោបល់