ព័ត៌មានជាតិ

ស្រ្តីម្នាក់ ចាក់ខ្លួនឯងបណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ មានករណីស្រី្តម្នាក់ចាក់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ នឹងបានស្លាប់ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ សាកសពជនរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តគោកខ្សាច់ ក្នុងសង្កាត់ភ្លើងឆេះរទេះ, ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅពិនិត្យតាមនីតិវិធី ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយពេលក្រោយបន្តទៀត ៕

មតិយោបល់