ព័ត៌មានជាតិ

រថយន្តស្ដារិចបើកលឿនបុកឡានដឹកសម្រាម បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: នៅវេលាម៉ោង ១២និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ត្រង់ចំណុចស្តុបណតប្រីត ស្ថិតតាមបណ្ដោយផ្លូវណតប្រីតកែងនឹងផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-5361។
រថយន្តរងគ្រោះដឹកសំរាមក្រុមហ៊ុនស៊ីនទ្រី ពណ៌បៃតង គ្មានស្លាកលេខ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកខាងលើ ធ្វើដំណើរពីកើតទៅលិចយ៉ាងលឿន មានមនុស្សជិះក្នុងរថយន្តប្រហែល ៤ទៅ៥នាក់ ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុកឡានដឹកសម្រាមពេញទំហឹង បណ្ដាលឲ្យការខូចខាតទាំងសងខាងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់