ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀន ៣នាក់

ព្រះវិហារ: នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១២និង៣៥នាទី កម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកត្បែងមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំប្រមេ បានបង្រ្កាបករណីរក្សាទុកដឹកជញ្ជូន ឫជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ អ៊ាម នេសាន ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
1-ឈ្មោះ អ៊ាម នេសាន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិបុស្សធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ (មុខសញ្ញា ជួញដូរ)។
2-ឈ្មោះ ថាន់ ធា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបុស្សធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ (មុខ សញ្ញាប្រើប្រាស់) ។
3-ឈ្មោះ ស៊ាន អរ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិបុស្សធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ (មុខសញ្ញាប្រើប្រាស់)។

ដកវត្ថុតាងនិងសម្ភារចាប់យករួមមាន៖
-ក្រាម ពណ៌សថ្លា ប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ៧១កញ្ចប់តូច ស្មើនឹងទម្ងន់ ១២៦.៥៩ក្រាម ។
-ទូរស័ព្ទ ៣គ្រឿង។
-បារីអេឡិចត្រូនិច ១ដើម ។
-លុយចំនួន ១៧០,០០០,០ រៀល ។
-សម្ភារ: វិច ខ្ចប់ និង ប្រើ ប្រាស់ គ្រឿង ញៀន មួយ ចំនួន ៕

មតិយោបល់