ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អ៊ឹម ជីវ៉ា គួរតែ​ទទួល​បាន​ពាន​សប្បុរសធម៌ និង​មនុស្សធម៌​ចុងឆ្នាំ ២០១៥

​ក្រចេះ ៖ ប្រធាន​ក្លិប​សិល្បៈ អ៊ឹម ជីវ៉ា ដែល​ជា​តារា​សម្តែង​ល្បីឈ្មោះ​គួរសម​លើ​វិថិ​សិល្បៈ តែ​ល្បី​ខ្លាំង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​មក​នេះ រឿង មនុស្សធម៌ និង សប្បុរសធម៌ ជួយ​ដល់​សិល្បៈករ ជើងចាស់ ដែល​បាត់បង់​សមត្ថភាព និង ទុរគតជន ។

​ក្នុង​ឆ្នាំ ២០១៥ នេះ អ៊ឹម ជីវ៉ា បាន​ប្រើប្រាស់​ទាំង​កម្លាំង ស្មារតី ដោយ​ស្វែងរក​ជំនួយ បូក​រួម​និង ថវិការ​ផ្ទាល់ខ្លួន ជួយ​ដល់​សិល្បៈករ ជើងចាស់ ខ្វះខាត​ក្នុង​ជីវភាព ដោយ​មិន​រើសអើង អ្វី​ឡើយ​។​
​ជាក់ស្តែង កាលពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០១៥ នេះ តារា​សម្តែង អ៊ឹម ជីវ៉ា បាន​បង្កើត​កម្មវិធី​មួយ គួរឲ្យ​ចាប់អារម្មណ៍ ក្រោម​ប្រធានបទ “​ញ៉ាំ​បាយ​សាមគ្គី​រួមគ្នា​” ធ្វើឡើង​នៅ​ភោជនីយដ្ឋាន អូ​ប៉េ​រ៉ា ដើម្បី​ជួយ​ដល់​តារា​ចម្រៀង អ៊ំ គន្ធា ដែល​កើត​ជំងឺអេដស៍ និង​ទីទ័ល​ក្នុង​ជីវភាព ប្រចាំថ្ងៃ ដោយ​មាន​ការចូលរួម ពី ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។​មុន​នេះ​ដែរ អ៊ឹម ជីវ៉ា ក៏​ទទួលបាន​ការលើកទឹកចិត្ត និង​ជំរុញ ដូចគ្នា ពី​ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយ​នាំយក​ថវិការ និង​គ្រឿង​បរិ​ភាគ​មួយចំនួន ជួយ​សម្រួល​ការខ្វះខាត តារាចម្រៀង​អា​យ៉ៃ ជើងចាស់ ផ្លុង មឿក តារាចម្រៀង លោក នូ ស៊ិប និង តារា​ចម្រៀង​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ លោក ប្រាជ្ញ ឈួន ។

​ក្រៅពីនេះ អ៊ឹម ជីវ៉ា ក៏​បាន​បង្ហាញខ្លួន ក្នុង​កម្មវិធី សម្បុរ​ធម៌ ដែល​ធ្វើឡើង​ដោយ អង្គការ​សិល្បៈ​អមតៈ ក្នុងន័យ ស្វែងរក​ថវិការ ជួយ​ដល់ លោក​ព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ដែល​កំពុង​ដេក​ឈឺ​ធ្ងន់​នៅ​មន្ទីរពេទ្យ កាល​ម៉ែត្រ ។ ថវិកា ដែល​បានមកពី កម្ម​វី​ធី​ខាងលើនេះ ក៏​ចែករំលែក ទៅ​តារាចម្រៀង ជើងចាស់​ខាង​លើ និង ព្រឹទ្ធាចារ្យ ប៉ុន្មាន​ដួង​ទៀត​ផ្សេងទៀត ដែល​បាត់បង់​សមត្ថភាព ។​
​ក្នុង​សកម្មភាព​ដូច​គ្នា ពោល​គឺ​ឲ្យតែ​មាន​កម្មវិធី​សប្បុរស​ធម៌ អ៊ឹម ជីវ៉ា មិន​ដែល​ខាន​ឡើយ ទោះ​មមា​រញឹក​ការងារ​សិល្បៈ​យ៉ាងណា ក៏​ឆ្លាត ទៅ​ចូលរួម​ដែរ ។ កាលពី​ថ្ងៃ​ទី ៦ ខែ មីនា ឆ្នាំ ២០១៥ អ៊ឹម ជីវ៉ា បាន​ចូលរួម​សម្ពោធ​អាហា​រដ្ឋា​ន “​ខ្មែរ Donate” ដែល​ជា​អាហា​រដ្ឋា​ន​មួយ បើក​ឡើង ក្នុងន័យ​ជួយ​ដល់​មន្ទីរពេទ្យ គន្ធរបុប្ជា ដែល​កំពុង​ជូ​ប​ភាពលំបាក ។ អ៊ឹម ជីវ៉ា បាន​ប្រាប់​តាម​ទូរស័ព្ទ ថា កម្មវិធី​នេះ មិនមែន ជា​កម្ម​វី​ធី​របស់​ខ្លួន​ទេ តែ​អ្វី​ដែល​ខ្ញុំ​មិន​អាច​ហាម​មិន​ឲ្យ​ខ្លួន​ចូលរួមបាន ដោយសារតែ អាហា​រដ្ឋា​ន​នេះ ស្ថិត​ក្នុង​គោលការណ៍​ខ្លួន ដោយ​កម្រៃ​ដែល​លក់បាន កាត់​ភាគរយ​ខ្លះ​ទៅឲ្យ មន្ទីរពេទ្យ ខាងលើ ។​អ៊ឹម ជីវ៉ា ក៏​បាន​បន្តថា ខ្ញុំ​នឹង​បន្ត​ការចូលរួម​កម្មវិធី​ច្រើន​ទៀត ឲ្យតែ​មាន​ពាក្យ​ថា​សប្ប​រសធម៌​ជួយ​ដល់ សង្គម និង​សិល្បៈ និង​បន្ត​បង្កើត​កម្ម​វី​ធី​សប្បុរសធម៌ ជួយ​ដល់​ជន​ខ្វះខាត ។​

​បើ​អូសបន្លាយ​ដល់​ចុង​ឆ្នាំ ២០១៥ សកម្មភាព​ទាំងនេះ វា​នឹង​គរ​ជើង ដែល​សមល្មម​នឹង តារា​សម្តែង​រូបនេះ គួរតែ​ទទួល​បាន​ពានរង្វាន់ ផ្នែក​សម្បុរ​ស​ធម៌ និង​មនុស្សធម៌ ក្នុង​សង្គម​សិល្បៈ ។ នេះ​បើ​តាម​សម្តី អ្នក​មហាជន បាន​វិភាគ​លើ​ចំណុច​នេះ ។​
​ទាក់ទិន​រឿង​នេះ​ដែរ អ៊ឹម ជីវ៉ា បាន​ថ្លែងឲ្យដឹងថា “​ធាតុពិត អ្វី​ដែល​ខ្លួន ធ្វើ​សព្វថ្ងៃនេះ មិន​សម្តី​ទៅលើ ការចង់បាន​ពាន​អ្វី​នោះ​ទេ តែ​ចង់​ឲ្យ​អ្នកសិល្បៈ​ចេះ​ជួយ​អ្នកសិល្បៈ និង​ទុរគតជន​ផ្សេងទៀត ដែល​ខ្វះខាត ។ អ្វី​ដែល​ខ្លួន​ធ្វើ​វា​គ្រាន់តែ​ជា​សណ្តាន​ចិត្ត​ផុសចេញ​ពី​ក្រអៅបេះដូង​តែប៉ុណ្ណោះ មិន​ចង់បាន​អ្វី​ឡើយ តែ​ក៏​អរគុណ​ដែរ សម្រាប់​ការលើក​តំកើង​នេះ និង​ស្រលាញ់​ចូលចិត្ត ពី​អ្នកគាំទ្រ និង មហាជន នានា​”៕​
Khmer-Star-3

មតិយោបល់