ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ

កំពង់ឆ្នាំង: នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ម៉ូតូហុងដាឌ្រីមសង់ និងម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ស្ថិតនៅផ្លូវជាតិលេខ៥៣ ភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះ ធ្វើកំណត់ហេតុ​ ទៅតាមនីតិវិធីផ្លូវច្បាប់ ។ បន្ទាប់មកបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់