ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ

ភ្នំពេញៈ បុរម្នាក់សង្ស័យថាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមិនស្លាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា -ជប៉ុន) ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសខាងលើឈ្មោះ យុង សុគន្ធ ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើ បានលេបថ្នាំងងុយដេកអស់ប្រមាណ ៤០គ្រាប់ ដោយគេមិនដឹងថា គាត់មានវិបត្តិអ្វីឲ្យប្រាកដនោះទេ បន្ទាប់មកក៏បានធ្វើដំណើរមកកាន់ស្ពានខាងលើ រួចទុកស្បែកជើងនៅស្ពាន ហើយក៏លោតទំលាក់ចុះតែម្តង។

ភ្លាមៗ បន្ទាប់ពីលោតលិចចុះទៅក្នុតទឹកហើយ ក៏អណ្តែតមកវិញ ជនរងគ្រោះក៏ហែលស្រវ៉េស្រវ៉ាលើទឹករួចប្រជានេសាទ ដែលនៅក្បែរនោះឃើញចេញទូកទៅជួយស្រង់ឡើងគោក ហើយប្រគល់ឲ្យសមត្ថកិច្ច រួចក៏ហៅរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត៕

មតិយោបល់