ព័ត៌មានជាតិ

កំពុងចែកចាយគ្រឿងគ្រឿង ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវនគរបាលស្រុកកោះធំ ឃាត់ខ្លួន នៅចំណុចចម្ការស្វាយ ភូមិព្រែកស៊ឹង ឃុំសំពៅពូន និងម្នាក់ទៀត ឃាត់ខ្លួន នៅចំណុចភូមិចាមក្រោម ឃុំព្រែកថ្មី កាលពីថ្ងៃទី១២ ខែសីហាឆ្នាំ២០១៦នេះ។

លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យ២នាក់នេះ ទី១.ឈ្មោះ អួង និត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ចាប់ខ្លួននៅចំណុចចម្ការស្វាយភូមិព្រែកស៊ឹងវេលាម៉ោង១៣និង៥០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ខណ:កំពុងចែកចាយថ្នាំញៀនជាមួយបក្ខពួកម្នាក់ទៀតរត់គេចខ្លួន ព្រមទាំងដកហូតថ្នាំញៀន (ម៉ាទឹកកក) ០១កញ្ចប់តូច និងទូរស័ព្ទ១ គ្រឿង។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊េន ម៉ាត់ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ អ៊ីស្លាម ទីលំនៅភូមិចាមក្រោម ឃុំព្រែក ថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មីឃាត់ខ្លួននៅភូមិចាមក្រោម កាលពីម៉ោង៤និង៣០នាទីថ្ងៃទី១២ សីហានេះ ព្រមទាំងដកហូតថ្នាំញៀន(ម៉ាទឹកកIce)០២ កញ្ចប់តូច និងទូរស័ព្ទ១គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាង ត្រូវជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធី៕

photo_2016-08-13_10-12-20

photo_2016-08-13_10-13-30

មតិយោបល់