ព័ត៌មានកីឡា

ប្អូនប្រុសលោក អ៊ុន កនយ៉ានិត ដឹកនាំក្រុមមួយលើកពានហ្វូតសាលល្ងាចមិញ

លោក អ៊ុង កនយ៉ាណូ ប្អូនប្រុសបង្កើតអតីតគ្រូបង្វឹកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លោក អ៊ុង កនយ៉ានិត បានដឹកនាំក្រុមយុវជនខ៤ លើកពានហ្វូតសាល Goal Sport Cup 2016 កាលពីល្ងាចមិញ នៅទីលាន Goal Sport។

គ្រូវ័យកណ្តាលរូបនេះលើកឡើងថា លោកពិតជារំភើបចិត្តមែនទែន ដែលអាចដឹកនាំក្រុមឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់។ នេះជាបំណងប្រាថ្នារួមរបស់ក្រុម ក្រោមការជ្រោមជ្រែងពីឯកឧត្តម ហ៊ី ប៊ុនហ៊ាង ដែលបានដាក់ទិសដៅលេងបាល់ដើម្បីសុខភាព និងប្រជែងពានហ្វូតសាលដើម្បីឧត្តមភាពក្រុម។

Goal Sport (24)

យុវជនខ៤ បានលើកពានជាលើកទី២ ក្រោយយកឈ្នះបាល់ពេណាល់ទីកាត់សេចក្តី ៣ – ២ លើក្រុម ABA សាខាស្ទឹងមានជ័យ បន្ទាប់ពីបញ្ចប់ការប្រកួតរយៈពេល ៦០នាទី ស្មើគ្នា ២-២។

ការឈ្នះជើងឯកនេះ យុវជនខ៤ ទទួលប្រាក់រង្វាន់២លានរៀល ចំណែក ABA សាខាស្ទឹងមានជ័យ លេខ២ទទួលបានប្រាក់រង្វាន់ ១លាន២សែនរៀល និងលេខ៣ ក្រុមខ្មែរនគរ ទទួលបានប្រាក់រង្វាន់ ៨សែនរៀល។ ក្រុមគំរូល្អ បានទៅក្រុមខេត្តរតនៈគិរី ទទួលបានប្រាក់រង្វាន់ ២សែនរៀល និងអ្នកស៊ុតចូលច្រើនជាងគេ សូរ ធារ៉ា ទទួលប្រាក់រង្វាន់ ២សែនរៀលផងដែរ។

Goal Sport (17)Goal Sport (18)Goal Sport (19)Goal Sport (20)Goal Sport (21)Goal Sport (22)Goal Sport (23)Goal Sport (24)Goal Sport (25)Goal Sport (26)Goal Sport (27)Goal Sport (28)Goal Sport (29)Goal Sport (30)Goal Sport (31)Goal Sport (33)Goal Sport (32)Goal Sport (34)Goal Sport (35)Goal Sport (36)Goal Sport (37)Goal Sport (38)Goal Sport (39)

មតិយោបល់