ព័ត៌មានជាតិ

រំលោភក្មេងអាយុ៤ឆ្នាំ រត់គេចបាន២ឆ្នាំ ត្រូវចូលគុកដដែល

ស្ទឹងត្រែងៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើកុមារីអាយុ៤ឆ្នាំ កាលពីជាង២ឆ្នាំ នៅចំណុចក្រុមហ៊ុនវារីអគ្គិសនី សេសានក្រោម២ ស្ថិតភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ច បានឲ្យដឹងថា កុមារីរងគ្រោះមាន ឈ្មោះ ខ.ស.ក អាយុ៤ឆ្នាំ មានម្តាយឈ្មោះ ទិត សារុំ អាយុ៣០ឆ្នាំ មុខរបរដាំបាយឲ្យក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ មានស្រុកកំនើតនៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកជនសង្ស័យឈ្មោះ ហៃ ហ៊ឹម ហៅ វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានស្រុកកំនើតនៅភូមិព្រែកសង្កែ ឃុំស្ទឹងត្រង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួនពិតជាបានចាប់រំលោភទៅលើកុមារីរងគ្រោះនោះពិតប្រាកដមែន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ នៅចំណុចក្រុមហ៊ុនវារីអគ្គិសនី សេសានក្រោម២ ស្ថិតនៅភូមិឃុំខាងលើ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការដាក់ទោសទៅតាមនីតិវិធីច្បាប់៕

photo_2016-06-07_15-51-00photo_2016-06-07_15-51-02photo_2016-06-07_15-51-04photo_2016-06-07_15-51-06

មតិយោបល់