ព័ត៌មានជាតិ

រថយន្ត១គ្រឿង ផ្លាកលេខភ្នំពេញ 2AU-6908 បើកគេចបាវសំរាម នៅផ្លូវក្រោមដី បណ្តាលឲ្យបុកខឿនក្រឡាប់

ភ្នំពេញ: នៅវេលាម៉ោង០៤និង១២នាទីទៀបភ្លឺថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត១គ្រឿង បើកបរក្រឡាប់នៅផ្លូវក្រោមដី ស្ពានអាកាសចោមចៅ បង្កឲ្យមានការភ្ញាក់ផ្អើល ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញមានបុរសម្នាក់ជាតៃកុង និងអ្នករួមដំណើរជាមួយ៣នាក់ នៅក្នុងរថយន្ត១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AU-6908 ខណ:បើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានបាវសំរាម១នៅចំពាក់កណ្តាលផ្លូវក្រោមដី បណ្តាលឲ្យម្ចាស់រថយន្តបើកគេចក៏ជ្រុលទៅបុកខឿនក្រឡាប់តែម្តង។

ករណីនេះ ​មិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើនោះទេ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់