កំពូលកីឡាករបាល់ទាត់ចូលនិវត្តន៍ David Beckham រួមនឹងកូនប្រុសវ័យជំងទង Brooklyn វ័យ ១៥ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្បែរទីលានវ៉ឹកហាត់ Arsenal ភាគខាងជើងនៃទីក្រុងឡុងដ៍។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters នៅល្ងាចថ្ងៃទី៣០ខែវិច្ឆិកា។
ប្រភពជិតស្និទ្ធនឹងកំពូលកីឡកររូបនេះ បានប្រាប់ថា ឪពុក-កូនទាំងពីរនាក់ មិនទទួលរងរបួសនោះទេ នៅក្នុងហេតុការនេះ។ ករណីគ្រោះថ្នាក់នេះបានកើតឡើង ខណៈដែល David Beckham បានមកយកកូនប្រុសពីកន្លែងវ៉ឹកហាត់ ដែលជិះរថយន្តម៉ាក Audi RS6 ដោយសារតែបានពោងសុវត្ថិភាពទើបគេទាំងពីរនាក់មិនរងរបួស។
គួរបញ្ជាក់ផងដែរថា កូនប្រុសរបស់ David Beckham បានចុះកិច្ចព្រមព្រៀងលេងក្នុងក្រមខ័ណ្ឌ U16 ឲ្យ Arsenal ហើយថ្មីនេះ បានប្រកួតជាមួយ U16 របស់ Brighton៕
មតិយោបល់