ព័ត៌មានជាតិ

សាហាវម្លេះ! ស្ត្រីម្នាក់ត្រូវជនសង្ស័យចាក់របួសធ្ងន់ បន្ទាប់ពីឆ្លើយថាមិនឃើញ…

កណ្ដាល: កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី មានករណីហិង្សាដោយចេតនាចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឈុំ ពេញ ភេទស្រី អាយុ ៥៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ (របួសដៃខាងឆ្វេងដេរ ចំនួន៨ថ្នេរ និងពោះដេរចំនួន៣ ថ្នេរ) ។
ជនសង្ស័យឈ្មោះ ឈិន វណ្ណឌី ភេទស្រី អាយុ ៤៨ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-កូនកាំបិតផ្លែដែកដងឈើប្រវែង០.២១ម៉ែត្រចំនួន០១
-ទូរសព្ទ័ណូគា ចុចពិលពណ៌ខៀវ០១គ្រឿង
-កង់តួស្រីពណ៌ក្រហម០១គ្រឿង
-ដំបងឬស្សីប្រវែង០.៤០ម៉ែត្រចំនួន១ ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនសង្ស័យបាត់ប្តីពីផ្ទះ ក៏ជិះកង់មករកប្តីនៅផ្ទះជនរងគ្រោះ ពេលមកដល់បានសួរជនគ្រោះថា មានឃើញប្តីខ្ញុំអត់ ជនរងគ្រោះបានឆ្លើយថា មិនឃើញទេ ពេលនោះជនសង្ស័យបានយកដំបងឬស្សីទៅវាយទ្វារផ្ទះជនរងគ្រោះ ជនរងគ្រោះខឹង ក៏ស្ទុះទៅវាយជនសង្ស័យ១ដៃ រួចក៏មានការប្រតាយប្រតប់គ្នាទៅវិញ ទៅមក ពេលនោះជនសង្ស័យបានយកកូនកាំបិតចាក់ជនរងគ្រោះបណ្តាលឲ្យរងរបួស ០២កន្លែង បន្ទាប់មកបានអ្នកជិតខាងនាំយកទៅព្យាបាលរបួសនៅពេទ្យឯកជនផ្សារគគីររួចក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ។
ក្រោយទទួលបានពាក្យបណ្តឹងកម្លាំង ប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុឃាត់ ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចខាងលើប្រាកដមែន
ជនសង្ស័យរួម និងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបានស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់