ព័ត៌មានជាតិ

ម៉ូតូ០២គ្រឿងបុកគ្នា បណ្តាលឲ្យដួលរងរបួសទាំងសងខាង

កណ្តាល: នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១០និង១១នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលរងរបួស២នាក់ ត្រង់ចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៨-១៩ ក្នុងភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញមានម៉ូតូ១គ្រឿងម៉ាក់ហុងដា C125 ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល.1AG.7246 ទិសដៅភ្នំពេញ-អ្នកលឿង បើកបរដោយឈ្មោះ ចូវ លាងហាក់ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកៀនស្វាយ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងទៀត ខណ:កំពុងបើកឆ្លងផ្លូវ ពីជើងទៅត្បូង ម៉ាកហុងដា zoomed.x ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1X.0494 អ្នកបើកបរឈ្មោះ សម្បត្តិ ផល ភេទស្រី អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ករណីនេះ បណ្តាលឲ្យដួលរងរបួសទាំងសងខាង ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់