ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ ក៏ឈរឈ្មោះ​ក្នុងកម្មវិធី World’s Best Male Artist របស់ពិភពលោកផងដែរ​

កម្មវិធី World Music Awards នៅឆ្នាំនេះដែរ នឹង​ធ្វើឡើងនៅ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៤ ក្នុងទីក្រុង Monte Carlo, Monaco ប្រទេសបារាំង ។​
សម្រាប់កម្មវិធីនេះត្រូវបានបែងចែក ផ្នែកដាច់ពីគ្នា ក្នុងនោះមាន World’s Best Male Artist, Best Female, Best Group, Best Electronic Dance Music Artist, Best Entertainer of the Year, Best Live Act, Best Song, Best Album និង Best Video ។ ក៏ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យយើងចាប់អារម្មណ៍បំផុតនោះគឺ កម្មវិធី “តារាប្រុស​ដែលល្អជាងគេលើពិភពលោក​ (World’s Best Male Artist) ” ព្រោះថាកម្មវិធីនេះ មាន​តារាប្រុសៗ ជាច្រើនដួង​លើពិភពលោក ជាពិសេស​ កំពូល​តារាចម្រៀង​ ព្រាប សុវត្ថិ តែម្តង​ ត្រូវបាន​ឈរ​ឈ្មោះ ឲ្យ​អ្នកគាំទ្រ​បោះឆ្នោត​តាមរយៈ​អនឡាញ។​ ក្រៅពី ព្រាប សុវត្តិ​នៅក្នុងតំបន់អាស៊ី នៅមាន​ PSY Rain និង នាយប៊ឺត ។​​

ព័ត៌មាននេះដែរ ត្រូវបាន​ អ្នកគាំទ្រ វិស័យ​ឧស្សាហកម្ម​កម្សាន្តក្នុងស្រុក ដែលពេញនិយមលេង​ហ្វេសប៊ុកនោះ បានចែកចាយព័ត៌មាននេះ​យ៉ាងព្រោង​ព្រាត ។ ក្នុងនោះ អ្នកខ្លះបានបញ្ចេញមតិថា “វា​មិនអាច​ទៅរួច​នោះទេ ក៏ប៉ុន្តែ​យើងនៅតែ​បោះឆ្នោត​គាំទ្រ ដល់ខ្មែរ​ដូចគ្នា” ។

សូមបញ្ជាក់ផងដែរថា សម្រាប់អ្នកគាំទ្រ តារាចម្រៀង ព្រាប សុវត្ថិ អាច ចុះឈ្មោះ បោះឆ្នោត​គាំទ្របាន ដោយចូលទៅកាន់ vote.worldmusicawards.com និង​ស្វែងរក កំពូលតារាចម្រៀង ព្រាប សុវត្ថិ រួច ចុច​លើរូប នោះវានឹង​បង្ហាញផ្ទាំងមួយ​ឲ្យចុះឈ្មោះ បោះឆ្នោតគាំទ្រ​ ៕​
2014-04-23_235848

មតិយោបល់