ភ្នំពេញៈ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានករណីយុវជនម្នាក់ បាននិយាយត្រូវថ្លៃគ្នាជាមួយនារីរកស៊ីផ្លូវភេទម្នាក់ ក្នុងតម្លៃ១៥ដុល្លារ រួចក៏នាំទៅផ្ទះសំណាក់មួយកន្លែង មិនទាន់ទាំងបានអីផង នាងបានទារលុយមុន ខណៈដែលជនរងគ្រោះរូបនេះ ចូលបន្ទប់ទឹកដើម្បីងូតទឹក ក៏លួចយកទូរស័ព្ទ១គ្រឿង ដោយបានប្រើល្បិចប្រាប់ថា ខ្ចីចុះទៅទិញស្រោមអនាម័យមួយភ្លែត ស្រាប់តែនាងគេចខ្លួនបាត់ ត្រង់ចំណុចផ្ទះសំណាក់យីហោ បេ៩ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បាននាំនារីរកស៊ីផ្លូវភេទម្នាក់ ចូលទៅក្នុងផ្ទះសំណាក់កើតហេតុ ដោយនិយាយត្រូវគ្នា ក្នុងតម្លៃ១៥ដុល្លារ ។ លុះពេលទៅដល់ផ្ទះសំណាក់នោះ នាងបានទារលុយថ្លៃសេវាមុន ហើយជនរងគ្រោះក៏ឱ្យ រួចក៏ចូលទៅងូតទឹកក្នុងបន្ទប់ទឹក ដោយទុកទូរស័ព្ទដៃ១គ្រឿងម៉ាក HAUWEI នៅលើតុ ពេលនោះនារីជាជនសង្ស័យ ក៏ឆ្លៀតឱកាសបានលួចយកទូរស័ព្ទដៃ ហើយបើកទ្វារចេញក្រៅ ដោយប្រាប់ថា ខ្ចីចុះទៅទិញស្រោមអនាម័យមួយភ្លែត មិនឃើញត្រលប់មកវិញនោះទេ ទើបបុរសរងគ្រោះខាងលើដឹងថា ខ្លួនចាញ់បោកនាង ក៏មានការភ្ញាក់ផ្អើលកើតឡើងតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ចស្វែងរកមុខនារីជាជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


មតិយោបល់