បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៣ សរុបចំនួន៤០ខ្នង រួមនឹងរោងម៉ាស៊ីនកិនស្រូវមួយកន្លែង បានរងផលប៉ះពាល់ខូចខាតរបើកដំបូង ជញ្ជាំង ដោយសារបាតុភូតធម្មជាតិភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ផ្ទររន្ទះ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥និង២០នាទី នៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ឃុំទាំង៣ដែលរងការខូចខាត ក្នុងនោះរួមមាន ៖ -ឃុំស្តុកប្រវឹក ខូចខាតរបើកដំបូលផ្ទះចំនួន ២២ខ្នងផ្ទះ។ -ឃុំព្រៃត្រឡាច ខូចខាតរបើកដំបូលផ្ទះចំនួន ១៣ខ្នងផ្ទះ និងឃុំមុខរាហ៍ ខូចខាតរបើកដំបូលផ្ទះចំនួន០៥ខ្នងផ្ទះ និងរោងម៉ាស៊ីនកិនស្រូវ០១កន្លែង ត្រូវបានរំកិលធ្លាក់ចេញពីជើងតាង។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុករុក្ខគីរី បានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឡើងវិញ ៕



មតិយោបល់