ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវឪពុកក្មេកចាក់ បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ

ស្ទឹងត្រែង: នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨និង៤០នាទី មានករណីអំពើឃាតកម្ម បុរសម្នាក់ត្រូវឪពុកក្មេកចាក់ បណ្តាលឲ្យស្លាប់ ខណ:បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចអូរឈើទាល ភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង ។

សពជនរងគ្រោះឈ្មោះ ចាន់ឆាយ រ៉ាវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅកាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្នាក់នៅបណ្តោះអាសន្នភូមិ-ឃុំ កើតហេតុខាងលើ ។ ជនបង្កឈ្មោះ ឆន់ មឿន ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាឪពុកក្មេក (ឪពុកចុង) មានស្រុកកំណើត ខេត្តកំពង់ចាម ។ មានទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំកើតហេតុខាងលើ។

ករណីខាងលើនេះ ជនសង្ស័យបានចាក់ទៅលើជនរងគ្រោះជាច្រើនកន្លែង ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានរត់គេច ការិយាល័យជំនាញ កំពុងស្រាវជ្រាវមុខសញ្ញសជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់