ព័ត៌មានជាតិ

«ថ្ងៃនេះថ្ងៃស្អែក កុំឲ្យគ្រោះថ្នាក់ចរាចរណ៍»! រថយន្តសណ្តោងពោងស៊ីម៉ង់ត៍ បើកបុករថយន្តកូរ៉េដឹកដើមផ្កា បត់ឆ្លងផ្លូវ រងខូចខាតទាំងសងខាង

ភ្នំពេញៈ រថយន្តអូសសណ្តោងពោងស៊ីម៉ង់ត៍ ១គ្រឿង បើកលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តកូរ៉េដឹកដើមផ្កា ដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងខូចខាតសងខាង។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៧និង០៥នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមមហាវិថីឈ្នះ ឈ្នះ មុខរោងចក្របឺរី ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-3315 ដឹកដើមផ្កា បានធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចខាងលើ បានឆ្លងផ្លូវ ដើម្បីបត់ត្រឡប់ក្រោយ ស្រាប់តែមានរថយន្ត ធុនធំ អូសសណ្តោងពោងស៊ីម៉ង់ត៍ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានផ្លាកលេខ បើកលឿន ធ្វើដំណើរពីត្បូងទៅជើង ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីទទឹងរថយន្តដឹកផ្កា បណ្តាលឲ្យរថយន្តទាំង២គ្រឿង រងខូចខាតទាំងសងខាង សំណាងល្អ មិនបង្កឲ្យមានមនុស្សរងរបួសនោះ។

ក្រោយកើតហេតុ ភាគីទាំងសងខាង សុំធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ក្នុងករណីមិនយល់ស្របគ្នា មានតែប្រគល់ជូនសមត្ថកិច្ច អូសយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយជាក្រោយ៕

មតិយោបល់