ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ត្រូវសមត្ថកិច្ចដកហូតយកមកកម្ទេចចោល

បន្ទាយមានជ័យៈ យោងតាមផេក សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ សាខាកបប ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការកម្ទេចទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទដែលបានដកហូតតាមទីផ្សារ និងគេហដ្ឋានតាំងលក់នាខែកុម្ភៈកន្លងមកប្រមាណ ១៥៨ គីឡូក្រាម នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

មតិយោបល់