ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរស២នាក់ ដួលបាក់ជើងរងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០៨និង៤៦នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរស២នាក់ ដួលរងរបួសបាក់ជើង បង្កឲ្យមានការភ្ញាក់ផ្អើល នៅតាមបណ្តោយផ្លូវ១១៨ ស្ថិតក្នុងសង្កាត់ទឹកល្អទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក Viva ពាក់ផ្លាកលេខភ្នំពេញ 1L-1105 មានបុរស២នាក់ជិះឌុបគ្នា លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្ត១គ្រឿងម៉ាក Lexus 300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2P-2799 បណ្តាលឲ្យភាគីខាងម៉ូតូ ដួលរងរបួសបាក់ជើងទាំង២នាក់តែម្តង ។ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នា នៅពេលក្រោយបន្ត តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់