ព័ត៌មានជាតិ

លួច ម៉ូតូ បានសម្រេចតែត្រូវសមត្ថកិច្ចស្រុកស្អាង តាមឃាត់បានភ្លាមៗ

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០នាទី មានករណីអំពើលួច (ម៉ូតូ) នៅចំណុចដីចម្ការស្វាយរបស់ឈ្មោះ ជាប់ វណ្ណះ ស្ថិតនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ជាប់ ស្រីណាត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ ភាព ចាន់សេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩.៣០នាទី ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចដីចម្ការស្វាយរបស់ឈ្មោះជាប់ វណ្ណះ ។ក្រោយពីបានទទួលព៌ត័មានខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានចុះដល់កន្លែងកើតហេតុ និងកំណត់មុខសញ្ញាជនសង្ស័យ។ រហូតដល់ថ្ងៃទី១៩ ខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែនហើយយកទៅបញ្ចាំនៅភូមិលេខ៣ឃុំពោធិបានស្រុកកោះធំ។
បច្ចុប្បន្នករណីនេះកំពុងចាត់ការបន្តតាមនីតិវិធី ៕

 

មតិយោបល់