ព័ត៌មានជាតិ

Update៖ទីបំផុតរឿងត្រូវរង្វន់រថយន្តពីគំរបភេសជ្ជៈOISHI បុរសជាថៅកែខារ៉ាអូខេ វិមានទ្រព្យបានដកខ្លួនចេញ សល់តែបុរស២នាក់ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ!

ត្បូងឃ្មុំៈ លោកអធិការស្រុកមេមត់ បានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបញ្ជូន ភាគីពាក់ពន្ធ័ចំនួន២នាក់ រឿងត្រូវរង្វន់រថយន្ត ពីគំរបភេសជ្ជៈ OISHI ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីដោះស្រាយគ្នាប​ន្ត។

លោកអធិការបន្តថា ដោយឡែក បុរសជាថៅកែខារ៉ាអូខេ វិមានទ្រព្យ បានដកខ្លួនចេញសំណុំរឿងនេះ ដោយបានប្រគល់គំរបរង្វន់នោះទៅឲ្យភាគី២នាក់ខាងលើ ដើម្បីដោះស្រាយគ្នាបន្ត។

គួររំលឹក​ផងដែរថា យោងតាមផេកលោកស្នងការខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សូមជម្រាបជូនបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ បន្ទាប់ពីបានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីទី១១ ខែមិថុនា ឆ្នាំ២០១៨។

ករណីនេះកម្លាំងនគរបាលខេត្តត្បូងឃ្មុំបាននិងកំពុងដំណើរការស៊ើបអង្កេតចម្លើយបឋម៖ ករណីនេះជារឿងពិត ពាក់ព័ន្ធមនុស្ស៣នាក់ មានកម្មករ២នាក់(ម្នាក់ពិការ)ផ្តើមចេញពីលុយធីប ៥ពាន់រៀល ហើយនាំគ្នាទៅទិញទឹកOISHI ១ដប ហូប២នាក់ និងថៅកែខេរ៉ាអូខេ វិមានទ្រព្យ។
រង្វាន់នេះមិនទាន់បើកបាននៅឡើយទេ៕

មតិយោបល់