សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង ៣និង០០នាទីទាបភ្លឺ ថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៥៧ និង៣៥៨ ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប រវាងរថយន្តម៉ាកកូរូឡានឹងត្រាក់ទ័រ សណ្តោងរុឺម៉ក។
លោកវរសេនីយ៍ឯក ជី បេងជន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកកូរូឡា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2A-4624 បើកបរដោយឈ្មោះ ព្រំ សុខចំរើន ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងអ្នករួមដំណើរម្នាក់ជាប្រពន្ធ ឈ្មោះ វង្ស ម៉ីគឺម ភេទស្រី អាយុ ៣៣ឆ្នាំ ក្នុងទិសដៅពីកើតទៅលិចបានបុកត្រាក់ទ័រសណ្តោងរ៉ឹម៉កមួយគ្រឿង ម៉ាក ចនឌរ័ ពណ៌ខៀវ គ្មានផ្លាកលេខ ចំពីក្រោយពេញទំហឹង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា។
ក្នុងហេតុការណ៍នេះ បណ្តាលអោយរបួសធ្ងន់ស្រាលចំនួន ០២នាក់៖
១. ឈ្មោះ ព្រំ សុខចំរើន (របួសធ្ងន់)។
២.ឈ្មោះ.វង្ស ម៉ីគីម (របួសស្រាល)។
ខូចខាតរថយន្តចំនួន ០១គ្រឿង (ធ្ងន់) និងត្រាក់ទ័រសណ្តោងរ៉ឺម៉ក (ស្រាល)។
លោកអធិការបានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តម៉ាក់ កូរូឡា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2A 46-24 បើកបរមានល្បឿនលឿន និងត្រាក់ទ័រ សណ្តោងរ៉ឺម៉ក គ្មានភ្លើងសញ្ញាសម្គាល់ចរាចរណ៍ត្រឹមត្រូវ។
ក្រោយកើតហេតុ កម្លាំងការិយាល័យជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុក ចំណែកវត្ថុតាងកម្លាំងជំនាញយកមករក្សាទុក នៅអធិការដ្ឋាននគរបាលនគរបាលស្រុក ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕








មតិយោបល់