ព័ត៌មានជាតិ

ករណីហិង្សាដោយចេតនា! ជនសង្ស័យម្នាក់ យកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់

កំពង់ឆ្នាំង: នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី មានករណីហិង្សាដោយចេតនា ជនសង្ស័យម្នាក់​ យកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចផ្ទះឈ្មោះ ស៊ុក សូយ ស្ថិតក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យឈ្មោះ សូយ សីហា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ គិត ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចាត់កម្លាំងជំនាញកសាងសំណុំរឿង តាមនីតិវិធី និងបានធ្វើការឃាត់ខ្លួនជនល្មើសខាងលើ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់