ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខចាប់បាន ក្រោយពេលធ្វើសកម្មភាពលួចក្រណាត់រោងចក្រ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខចាប់បានក្រោយពេលធ្វើសកម្មភាពលួចក្រណាត់រោងចក្របាន៣ថ្ងៃរួចបានប្រគល់ឲ្យសមត្ថកិច្ចប៉ុសិ្តនគរបាលស្ទឹងមានជ័យចាត់កឬបន្ត។ ហេតុកានេះកើតឡើងវេលាម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងរោងចក្រកាត់សំលៀបំពាក់ដែលមានយីហោ យ៉ាយយ៉ាយឋិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យដែលចាប៉ខ្លួនបានមានឈ្មោះ ស សឿន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ់ស្នាក់នៅមិនពិតប្រាកដ។
តាមបើសម្ដីពីក្រុមសន្តិសុខបានឲ្យដឹងថា ក្រណាត់ដែលជនសង្ស័យបបាននោះតាំងពីរថ្ងៃទី១១មកម្លេះ ហើយជនសង្ស័យបានយកទៅលាក់ទុកនៅក្នុងស្មៅដីឡូមួយកន្លែងដែលមានចម្ងាយពីររោងចក្រ៤០ម៉ែត ពេលដែលពួកគេឃើញតែមិនទាន់បានទៅយកក្រណាក់ពួកគេក៏បានដាក់កម្លាំងចាំមើលរហូតមកដល់ម៉ោងកើតហេតុខាងលើស្រាប់ឃើញជនសង្ស័យឈ្មោះ ស សឿន បានមកលីក្រណាក់ចេញពីកន្លែងនោះហើយបាននាំគ្នាដេញចាប់បានជនសង្ស័យតែម្ដង តែក្រុមសន្តិសុខទាំងអស់មិនបានវាយទៅលើជនសង្ស័យឡើយរួចក៏បានរាយការណ៍ប្រាប់ទៅសមត្ថិកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យ។

តាមសម្ថីសារភាពពីជនសង្ស័យនៅមុខសមត្ថិកិច្ចថា រូបគេធ្លាប់បានមកលួចនៅរោងចក្រនេះម្ដងហើយកាលពីមុនភ្ជុំដែលរូបគេមិនចាំថ្ងៃទេហើយយកក្រណាត់ទៅលក់បានលុយ៦៥០.០០០រៀល ហើយក៏បានចាយអស់អត់មានការងាធ្វើរូបគេក៏លួចម្ដងទៀតតែត្រូវក្រុមសន្តិសុខចាប់បានតែម្ដងទៅ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចូសួរនាំនៅប៉ុស្តិនគរបាលស្ទឹងមានជ័យ និងករសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌមាជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់