ភ្នំពេញៈ ចោរឆក់មុខស្រស់២នាក់ ត្រូវជនរងគ្រោះ ជាម្ចាស់ទូរស័ព្ទ តាមទាន់ស្រែកឆោឡោចាប់បានភ្លាមៗ បន្ទាប់ពីសង្ស័យថា ជាអ្នកបិទគូទ ក្រោយបក្ខពួករបស់ពួកគេ ធ្វើសកម្មភាព រួចជិះគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ លើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីយកជនសង្ស័យទាំង២នាក់ ទៅធ្វើការសាកសួរតាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់