ព័ត៌មានជាតិ

ក្លិប​ហង្ស​ក្រហម ទិញ Mario Balotelli ក្នុង​តម្លៃ​ខ្លួន ១៦ លាន​ផោន​

​ប្រភព​ព​ព័ត៌មាន វី​គី ចុះផ្សាយ ល្ងាច​ថ្ងៃ​ទី ២១ ខែ សីហា នេះ បានឲ្យដឹងថា ក្លិប​ហង្ស​ក្រហម បាន​យល់ព្រម​ទិញ កីឡាករ AC Milan Mario Balotelli ក្នុង​តម្លៃ​ខ្លួន ១៦ លាន​ផោន ប្រហែល ២៦,៥០ លាន​ដុល្លារ ស្ថិត​ក្នុង​ភាពចម្រូងចម្រាស​បំផុត ។​

​នៅពេល​ដែល​ហង្ស​ក្រហម លេង​ក្នុង​ដំណើរ​ទស្សនៈកិច្ច នៅ​អាមេរិក ខែ កន្លងទៅ អ្នក​គ្រប់​ក្លិប​នេះ លោក Brendan Rodgers បាន​ច្រានចោល ការចាប់អារម្មណ៍ កីឡាក​រវ័យ ២៤ ឆ្នាំ នៅពេលនោះ​។​

​បើ​តាម​ប្រភព​ព័ត៌មាន កន្លងមក ហង្ស​ក្រហម ច្រាន​ចោល​ជា​ច្រើនលើក​ច្រើនសារ លើ កីឡាករ​ស្បែក​ខ្មៅ​រូបនេះ ដោយ​ចាប់អារម្មណ៍​ទៅលើ Radamel Falcao និង Edinson Cavani ។
​តែ​ទោះជា​យ៉ាងនេះក្តី ពេលនេះ ក្លិប​បាន ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​។​
​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា កីឡាករ Mario Balotelli បាន​ប្រាប់​ដល់​មិត្ត​រួម​ក្រុម និង​គេហទំព័រ ក្លិប​ថា ខ្លួន​នឹង​ចាកចេញ​ពី AC Milan ។​
​ហង្ស​ក្រហម នឹង​ជួប មេឃ​ខៀវ នៅ​ថ្ងៃ​ច័ន្ទ ខាងមុខនេះ ហើយ Brendan Rodgers នឹង​បំពេញ​បែបបទ កីឡាករ​រូប​នេះ​ឲ្យ​លេង ប្រឆាំង​ជាមួយ​នឹង​ក្លិប​ចាស់ សម្រាប់​រដូវ​កាល​ថ្មី​នេះ ៕​
Mario Balotelli

មតិយោបល់