ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះ ១ខ្នងខូចខាតទាំងស្រុង នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីព្រឹក ស្ថិតនៅចំណុចភូមិបឹងរលំ ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានករណីអគ្គិភ័យឆេះផ្ទះចំនួន០១លើក ម្ចាស់ឈ្មោះ ឡុង អៀង ភេទប្រុស អាយុ ៥២ឆ្នាំ ប្រពន្ធឈ្មោះ បិន ពាន អាយុ ៤២ឆ្នាំ ។

+ប្រភេទសំណង់ផ្ទះឈើទំហំ ៦មx០៨ម ដំបូលប្រក់ក្បឿង ។
+ ខូចខាត៖
– ឆេះផ្ទះ ១ខ្នង ទាំងស្រុង ទំហំ ៦មx០៨ម
– ប្រាក់រៀលចំនួន ២លានរៀល
– ប្រាក់ដុល្លាចំនួន ៥០០ដុល្លារ
– ផ្លាកទីនចំនួន ៥ជី
– ម៉ាស៊ីនកាត់ស្មៅចំនួន ១គ្រឿង
– ម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង
– ទូរស័ព្ទដៃចំនួន ១គ្រឿង
– ម៉ាស៊ីនគៀបទឹកអំពៅចំនួន ១គ្រឿង
– សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។

  • មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចេញអន្តរាគមន៍ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត ស្មើនិង ១២ម៉ែត្រគុប រលត់ទាំងស្រុង៕

មតិយោបល់