ភ្នំពេញៈ ស្ត្រីអ្នកលក់កាហ្វេម្នាក់ និងបុរសអ្នករត់កង់បីម្នាក់ ទៀតនិយាយថ្លៃកាហ្វេមិនត្រូវគ្នា ឈ្លោះផ្អើលសួនច្បារខាងលិចវត្តភ្នំហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ៦១ ក្បែរសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ មានបុរសអ្នករត់ម៉ូតូកង់បី និងស្ត្រីលក់កាហ្វេខាងលើ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ។
តាមប្រភពព័ត៌មានពី កន្លែងកន្លែងកើតហេតុ បានឱ្យដឹងថា បុរសម្នាក់ខាងលើបានជិះម៉ូតូកង់បីទៅទិញកាហ្វេ ពីស្ត្រីម្នាក់ ដែលកំពុងលក់តាមរទេះរុញ នៅចំណុចកើតហេតុ ពេលទិញមិនបាននិយាយពីថ្លៃកាហ្វេនោះទេ លុះដល់ពេលស្ត្រីជាអ្នកលក់កាហ្វេវេចខ្ចប់រួចហើយ បុរសខាងលើក៏សួរទៅស្ត្រីនោះថា កាហ្វេនឹងតម្លៃមួយកែវប៉ុន្មានដែរ ពេលនោះស្ត្រីខាងលើឆ្លើយថាខ្ញុំលក់មួយកែ ២៥០០រៀល ម្ចាស់កង់បីតបថាថ្លៃម៉េស២០០០រៀលបានហើយស្ត្រីអ្នកលក់និយាយតបថាបើមិនទិញទេខ្ញុំទុក លក់ឱ្យអ្នកផ្សេងទៀត ហើយភ្លាមហ្នឹងអ្នករត់កង់បី ក៏បានដើរចេញមកអង្គុយលើកង់បីនៅផ្លូវម្ខាងទៀត ហើយស្ត្រីអ្នកលក់ក៏គប់កាហ្វេទឹកកកទៅបុរសរត់កង់បី បន្ទាប់មកពួកគេក៏ឈ្លោះគ្នា ដោយពាក្យសំដី ហើយបន្ទាប់មកក៏ឈានដល់ប្រតាយប្រតប់គ្នា បណ្តាលឱ្យដាច់រលាត់ដៃជើងតិចតួចទាំងសងខាង ។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានមកដល់ រួចហៅទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ក្រោយមកពួកគេក៏ផ្សះផ្សារគ្នា ដោះស្រាយបញ្ចប់រឿង ៕
មតិយោបល់