ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនស្រី្តម្នាក់ ជាជនសង្ស័យ ក្នុងករណីហិង្សាដោយចេតនា

ត្បូងឃ្មុំ: កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានឃាត់ខ្លួនស្រី្តម្នាក់ ជាជនសង្ស័យករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្សារជីមាន់ ស្ថិតក្នុងភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យឈ្មោះ ណយ សុខនី ភេទស្រី អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលនៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅ កាន់អធិការដ្ឋាននគរបាល ស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់