ព័ត៌មានជាតិ

គួរឲ្យសូរណាស់! ក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវ ត្រូវរថយន្តធុនធំបុក បណ្តាលឲ្យស្លាប់

បាត់ដំបង: យោងតាផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩និង៥០នាទី នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តធុនធំបុកនឹងក្មេងប្រុសម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ឌាយ HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-5668 បើកបរដោយឈ្មោះ កៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង បានបុកជាមួយក្មេងប្រុសម្នាក់ឈ្មោះ ឈុន ឌី ភេទប្រុស អាយុ០៨ឆ្នាំ មានទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបានបើកបរមកពីទិសខាងកើត ទៅលិច ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែក្មេងប្រុសរងគ្រោះបានរត់ឆ្លងផ្លូវ ធ្វើឲ្យរថយន្តចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹង និងកិនលើក្មេងប្រុស បណ្តាលឱ្យស្លាប់បាត់បង់ជីវិតតែម្តង ។

ករណីនេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុរួច សមត្ថកិច្ចបានដកហូតរថយន្តបង្កយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរង់ចាំការចំណាត់ការតាមផ្លូវច្បាប់ ។
ចំណែកឯសាកសពក្មេងប្រុសរងគ្រោះ នគរបាលស្រុកបានប្រគល់ឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់