ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅខណ្ឌសែនសុខ

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បានបើករថយម៉ាក ford ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត បម្រុងនិងបត់ឆ្លងផ្លូវ ចំពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាត ។ ចំណែកឯម្ចាស់រថយន្តបង្កវិញ គាត់នៅកន្លែងកើតហេតុរង់ចាំដោះស្រាយជាមួយនឹងភាគីរងគ្រោះ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង១៥នាទីយប់ឈានថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ភ្នំពេញហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីជនរងគ្រោះ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្ត ស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2-AI 3352 បើកបរម្នាក់ឯងធ្វើដំណើរ តាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីលិច បម្រុងនិងបទឆ្វេងឡើងទៅត្បូងវិញ ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក frod ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2-33 80 បើកបដោយបុរសម្នាក់ រួមដំណើរជាមួយស្រ្តីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមកបុកចំពីចំហៀង ខាងក្រោយរថយន្តរបស់គាត់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចគាត់បានចុះទៅឃាត់រថយន្តបង្ក ដើម្បីឲ្យជួយសងថ្លៃខូចខាត ។ សំណាងល្អមិនគ្រោះថ្នាក់ ទៅដល់មនុស្សរងការខូចខាតរថយន្តទាំងសងខាង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏ឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នាដោយភាគីខាងរថយន្តបង្ក គាត់មិនចង់នៅវែងឆ្ងាយ ក៏សុំសងជាសំណងក្នុងការជួយជួសជុលរថយន្តរងគ្រោះ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់