ព័ត៌មានជាតិ

ឃាត់​រថយន្ត​ធុន​ធំ​​ដឹក​ទំនិញ​ បើកបរ​ល្មើស​ផ្លា​ក​សញ្ញា​ហាម​ចូល​ក្រុង​ និង​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​

​បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រូ​ម​ជាមួយ​យោបល់​របស់​លោក​វរសេនីយ៍ឯក​ ប៉ូវ​ វណ្ណ​ឌី​ ស្នងការ​រង​ផែន​ការងារ​នគរបាល​សណ្ដាប់ធ្នាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍ឯក​ ចាន់​ សុធី​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ចរាចរណ៍​ ចុះ​ឃាត់​រថយន្ត​ធុន​ធំ​ជា​ប្រភេទ​ដឹក​ទំនិញ​ ដែល​បើកបរ​ល្មើស​ផ្លា​ក​សញ្ញា​ហាម​ ចូល​ក្រុង​ និង​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ យក​មក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ។​

​សូម​ជម្រាប​ជូន​ថា​ ក្នុង​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​មកនេះ​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ បាន​អនុវត្ត​ឃាត់​រថយន្ត​ដែល​ដឹក​សំពីង​ សំពោង​ រថយន្ត​ល្មើស​នឹង​ស្លាក​សញ្ញា​ដែល​ហាមឃាត់​ចំពោះ​ការ​ចរាចរណ៍​លើ​ផ្លូវ​ដែល​ បាន​ហាមឃាត់​បាន​ចំនួន​ ០២​លើក​មក​ហើយ​ ។​

​លោក​វរសេនីយ៍ឯក​ ចាន់​ សុធី​ នាយ​កា​រិ​ យា​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បាន​លើក​ឡើង​ថា​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ចំពោះ​អ្នក​ប្រើ​ប្រា​ស់​មធ្យោបាយ​ដែល​ល្មើស​ គឺ​សមត្ថកិច្ច​នគរបាល​ត្រូវ​អនុវត្ត​ជាប់​ជា​ប្រចាំ​ គឺ​មិន​អាច​អនុវត្ត​តែ​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ហើយ​ អ្នក​ប្រព្រឹត្តិ​គាត់​ឈប់​ប្រព្រឹត្តិ​ល្មើស​ នោះ​ទេ​ ហើយ​ចំពោះ​ម្ចាស់​យានយន្ត​ណា​ដែល​ទទួល​ការ​ផាកពិន័យ​រួច​ហើយ​ នៅ​តែ​បន្តសកម្មភាព​ល្មើស​បន្ត​ទៀត​នោះ​ សមត្ថកិច្ច​របស់​លោក​នឹង​អនុវត្ត​នូវ​កំហុសឆ្គង​នោះ​បន្ថែម​ទៀត​ស្រប​តាម​ច្បាប់​ និង​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ស្រាប់​។​

​ទោះជា​យ៉ាងនេះ​ក្តី​ លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ សូម​ធ្វើការ​អំពាវនាវ​ម្តង​ហើយ​ ម្តងទៀត​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ​ ពិសេស​ម្ចាស់​យាន​យន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ សូម​មេត្តា​គោរព​ឱ្យ​បាន​ត្រឹមត្រូវ​ តាម​ច្បាប់​ទាំង​ការ​បើកបរ​ ការ​ដឹក​ទំនិញ​ និង​ការ​គោរព​ស្លាក​សញ្ញា​ជាដើម​ ដើម្បី​ចៀសវាង​នូវ​ការ​ផាកពិន័យ​ចំពោះ​អំពើ​ល្មើស​ផង​ និង​ករណី​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ផង​ ៕​

មតិយោបល់