ព័ត៌មានជាតិ

លួចម៉ូតូបាន ២ថ្ងៃ ស្មានតែរួចខ្លួនហើយ ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រ ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចម៉ូតូ នៅចំណុចមុខសាលាខេមរ: ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ម៉ោង២ និង០០នាទី បង្កដោយជនសង្ស័យ ០១នាក់ ឈ្មោះ ហ៊ ធុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់លៀសហាល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1Q-5109 ជនរងគ្រោះឈ្មោះ កុយ សេងហុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ីនធឺណេត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ សម្ភារ:បាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ស្លាកលេខកំពង់ចាម 1Q-5109 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់