ព័ត៌មានជាតិ

Google ចំណាយ $ ៦០៨​លាន ដើម្បី​ពង្រីក​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​ហ្វាំង​ឡ​ង់​

ក្រុមហ៊ុន Google គ្រោង​ចំណាយ​ទឹកប្រាក់​ចំនួន ៤៥០​លាន​អឺរ៉ូ (​ប្រហែល ៦០៨​លាន​ដុល្លារ​អាមេរិក​) ក្នុង​ការពង្រីក​មជ្ឈមណ្ឌល​ទិន្នន័យ​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់ ដោយសារ​តែ​តម្រូវការ​វីដេអូ​ទូរស័ព្ទ​ចល័ត​កើនឡើង​។​
google-hamina-finland-data-center
​លោក Dieter Kern ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ទិន្នន័យ​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់ បាន​ប្រាប់​សារព័ត៌មាន Hamina ថា ក្រុមហ៊ុន Google នឹង​វិនិយោគ​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់​ក្នុង​រយៈពេល​យូរអង្វែង​។​
​កាលពី​ខែ​កញ្ញា កន្លងទៅ ក្រុមហ៊ុន Microsoft បាន​និយាយថា ខ្លួន​នឹង​ចំណាយ ២៥០​លាន​អឺរ៉ូ​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​ថ្មី​ក្នុង​ប្រទេស​ហ្វាំង​ឡ​ង់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០០៩ ក្រុមហ៊ុន Google បាន​ទិញ​អគារ​មួយ​កន្លែង​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់​ក្នុង​ទឹកប្រាក់​ចំនួន ៤០​លាន​អឺរ៉ូ ហើយ​បាន​វិនិយោគ ១៦០​លាន​អឺរ៉ូ​សម្រាប់​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​៕​

មតិយោបល់