ព័ត៌មានជាតិ

ខឹងម្ដាយជេរស្ដីប្រដៅ ណែនាំឲ្យរកការងារធ្វើ កូនប្រុសលើកដៃវាយ បណ្ដាលឲ្យរបួសភ្នែក និងក្បាល

កំពត: នៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ មានករណីហិង្សាដោយចេតនា ចំណុចភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុង/ខេត្តកំពត ។

ជនសង្ស័យឈ្មោះ ហូ រស្មី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិសង្កាត់ កើតហេតុខាងលើ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ធីម សោភ័ណ្ឌ ភេទស្រី អាយុ ៤៥ឆ្នាំ (ជាម្តាយបង្កើត) បណ្តាលឲ្យរងរបួសភ្នែក និងពកក្បាល ។
មូលហេតុ៖ ខឹងម្តាយជេរស្តីប្រដៅ ណែនាំឲ្យរកការងារធ្វើ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស អ.ហ ខេត្តកំពត ធ្វើការឃាត់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់