បាត់ដំបងៈ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អនុវត្តតាមយោ បល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោក កុយ ហៀង ស្នងការរងផែនការ ងារគ្រឿងញៀន លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៩ សហការជាមួយនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ ស្រី វុឌ្ឍី ជាអធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បង្រ្កាបករណីរក្សាទុក ជួញដូរឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណី (ក្នុងបទល្មើសជាក់ស្តែង)។
ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់៖
១-ឈ្មោះ រី បុល ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះ ពេជ្រ រី ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
៣-ឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ICE ចំនួន ២ថង់ទម្ងន់១.៣៦ក្រាម(ទាំងសំបក)។
-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនមកការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់