កាលពីពេលថ្មីៗកន្លងទៅនេះ គណីហ្វេសប៊ុកឈ្មោះ Sokha Konkatlao បានបង្ហោះសាររូបភាព អមជាមួយសារដ៏មានអត្ថន័យថា៖
ព្រោះតែពាក្យថាម្តាយ មិនថាក្នុងកាលះទេសះណាទេ ដើម្បីកូនភ្លេចអស់ភាពអៀនខ្មាស់ (នេះហើយជីវិត)។
ដោយសាររូបភាព និងពាក្យមួយឃ្លានេះ បានធ្វើឱ្យគាត់ចេញមុខសុំទោសជាសាធារណៈភ្លាមៗផងដែរ ជាពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ឱ្យសេចក្តីមេត្តាដោយក្តីអនុគ្រោះ។
នេះបើយោងតាមប្រភពហ្វេសប៊ុកមួយកាលពីម្សិលមិញ បានសរសេររៀបរាប់ឱ្យដឹងថា៖ នាងខ្ញុំអនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ 71655
សូមចេញមុខសុំទោសជាសារធារណះក្នុង FACE BOOK ចំពោះការផុសរូបភាពបំបៅដោះកូននៅកន្លែងធ្វើការ និងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ
ការផុសទៅនេះនាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្រ្តីខ្មែរទេ អាស្រ័យដូចនេះសូមអង្គភាព និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ៕
មតិយោបល់