ព័ត៌មានជាតិ

មិនតិចនាក់ទេ! គ្រឿងញៀនបំផ្លាញអនាគតរបស់អ្នក

បាត់ដំបង: នៅយប់ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២១វេលា ម៉ោង ៥និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២១ នៅចំណុចក្រុមទី០៤ភូមិនំក្រៀប សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុវត្តតាម យោ បល់ដឹកនាំរបស់លោក ឧត្តម សេ នីយ៍ ទោ សាត គឹម សាន ស្នងការនៃស្នង ការដ្ឋាន នគរបាល ខេត្ត បាត់ ដំបង និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការ ងារគ្រឿង ញៀន លោកវរសេនីយ៍ឯក សុខ និ មល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន ដឹកនាំកម្លាំងជំ នាញ សហការណ៍ជាមួយកម្លាំងនគរបាលក្រុង បាត់ដំបងដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ នគរបាលក្រុងបាត់ដំបង បង្រ្កា បករណីរក្សាទុក ចាត់ចែង សម្រួលឱ្យប្រេីប្រាស់ ដោយខុសច្បាប់នូវសារ ធាតុញៀនចំនួន០១ករ ណី (ក្នុងបទ ល្មើសជាក់ ស្តែង)ដែលមានឈ្មោះ ស្រ៊ុន ឡាយ ភេទស្រី អាយុ ៧៨ ឆ្នាំ ជាម្ចាស់ទី តាំង ។

-ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យចំនួន១៤នាក់ ប្រុស ៩នាក់ស្រី០៥នាក់ ដែលក្នុងនោះមានទាំងអនីតិជនផងដែរ ។
-វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីនKetamine ចំ នួន ០៣កូនថង់ទម្ងន់២.១០ក្រាម(ទាំងសំបក)
-ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ី MDMA ចំនួន ០២គ្រាប់ទម្ងន់០,៦៩ក្រាម
-បន្ទះថ្នាំព៌ណក្រហម និងសម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០៣គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំ ណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ដោយឡែកអ្នកជាប់ពាក់ព័ន្ធជាអនីតិ ជន ចំនួន០៤នាក់ ត្រូវបានឱ្យអាណាព្យាបាលធា នាយកទៅអប់រំនៅលំនៅដ្ឋានវិញ៕

 

មតិយោបល់