កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី កម្លាំងជំនាញ(ក៤)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយរកមន្ទីរ មានការចូលរួមកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលដោយលោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា បានបើកការស្រាវជ្រាវ បង្រ្កាបនៅចំណុច បណ្តោយផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិព្រែកកំពោង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ឃាត់ខ្លួនជនសង្ស័យម្នាក់ៈ ឈ្មោះ យ៉ន យុទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ។ វត្ថុតាងចាប់យកបានៈ
សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៩៤១.៧៩ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់