ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូមួយគ្រឿង ផ្ដាប់ជីវិតយុវជនម្នាក់

សៀមរាប: នៅវេលាម៉ោង ៦ និង៥០នាទីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ១៩ មានកណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ក្នុងទិសស្របទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

រថយន្តដឹកដីម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ SR 01 19 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីជើងទៅត្បូង បានបុកជាមួយម៉ូតូម៉ាក ហុងដា ស៊េរី07 ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1D-1284 បើកបរដោយឈ្មោះ រឿន រ៉ន ភេទប្រុស អាយុ១៦ឆ្នាំ ភូមិគោកត្រាច ឃុំបាគង បណ្តាលឲ្យស្លាប់ស្លាប់ នៅនឹងកន្លែងកើតហេតុ។

មូលហេតុ៖ រថយន្តបើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ចំណែករថយន្តបង្ក ត្រូវសមត្ថកិច្ច ចុះវាស់វែងយកទៅរក្សាទុក នៅប៉ុស្តិ៍រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់