ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក ករណីបុរសម្នាក់ចាក់សាំងដុតខ្លួនឯង

ព្រះសីហនុ: (ព័ត៌មានបឋម) កាលពីវេលាម៉ោង ៧និង២០នាទីព្រឹកថ្ងៃទី៨​ ខែមីនា ឆ្នាំ២០២១ មានករណីបុរសម្នាក់ចាក់សាំងដុតសម្លាប់ខ្លួនឯង ស្ថិតម្ដុំរង្វង់មូលសួនច្បារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

មូលហេតុ៖ មិនទាន់ដឹង។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

មតិយោបល់