ឧត្តរមានជ័យ៖ បុបុរសម្នាក់បានស្លាប់ដោយសារគ្រាប់បែកច្នៃ ៦០ មីលីម៉ែត្រ យកទៅបោកយកត្រី បណ្តាលឲ្យផ្ទុះស្លាប់ខ្លួនឯង កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ចុងសប្តាហ៍នេះ មានករណី។
ជនរងគ្រោះឈ្មោះ ស្រី ជាន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិអូរស្រម៉រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃ ព្រោះវាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
មតិយោបល់