អ៊ុយក្រែនអះអាងថា កិច្ចចរចាជុំទី៤ ជាមួយរុស្ស៊ី នឹងផ្ដោតលើបទឈប់បាញ់, ការដកកងទ័ព

(ល្វីវ)៖ កិច្ចចរចាជុំទី៤ រវាងអ៊ុយក្រែន និងរុស្ស៊ីដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទេះ នឹងផ្ដោតជាសំខាន់លើការសម្រេចឱ្យបាននូវបទឈប់បាញ់, ការដកទ័ព និងការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន។

នៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម មន្ត្រីចរចាអ៊ុយក្រែន លោក Mykhailo Podolyak បានបញ្ជាក់ថាជំហររបស់អ៊ុយក្រែន នឹងមិនមានការផ្លាស់ប្ដូរទេ ពាក់ព័ន្ធនឹងការទទូចឱ្យមានបទឈប់បាញ់ជាមុនសិន មុននឹងមានកិច្ចពិភាក្សាស្ដីពីទំនាក់ទំនង នៅពេលអនាគត។

«កិច្ចចរចាជុំទី៤ នឹងផ្ដោតលើសន្តិភាព, បទឈប់បាញ់, ការដកទ័ពរុស្ស៊ីចេញជាបន្ទាន់ និងការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន»។ នេះជាការបន្ថែម របស់លោក Podolyak៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *