ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១១ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលបង្ក្រាបបាន ជនជាតិចិនចំនួន០១នាក់ ដែលធ្វើសកម្មភាពគាស់ផ្ទះពលរដ្ឋលួចយកលុយកាក់និងសម្ភារៈ កាលពីវេលាម៉ោង០២ និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចហាងលក់ម៉ូតូលីម៉ុងគក់ ស្ថិតក្នុងក្រុមទី១៣ ភូមិ០៣ សង្កាត់០៤ ក្រុង-ខេត្តសីហនុ ដោយ ធ្វើសកម្មភាពគាស់ថតតុយកលុយដុល្លារចំនួន ១៥,០០០$ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ,លុយខ្មែរមួយចំនួន ,ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាកIPHONE 11PRO MAX ០១ គ្រឿង និងម៉ាកIPHONE 7PLUS ០១គ្រឿង ។ ក្រោយការស្រាវជ្រាវ នគរបាលជំនាញឃាត់ខ្លួនជនសង្ស័សយបាន នៅរសៀលថ្ងៃ៨មិនាឆ្នាំ២០២១។
ជនសង្ស័យឈ្មោះ Long LiLing ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនៈ (គ្មាន) មានស្រុកកំណើត គ័ង ចូវ នៃប្រទេសចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ វត្ថុតាងចាប់យកបានជាក់ស្ដែងរួមមាន៖
-ទូរស័ព្ទដៃចំនួន០២ គ្រឿង ម៉ាក IPHONE 11PRO MAX ពណ៌ស្លែ ០១ គ្រឿង និងម៉ាក IPHONE 7PLUS ពណ៌ផ្កាឈូក ០១គ្រឿង ។ (ផលនៃអំពើលួច)
-លុយដុល្លារ ចំនួន ៩០០$ (ប្រាំបួនរយដុល្លារអាមេរិក) ។ (ផលនៃអំពើលួច)
-លុយខ្មែរចំនួន ២,៥៧០,០០០៛ (ពីរលានហាសិបប្រាំពីរម៉ឺនរៀល)។ (ផលនៃអំពើលួច)
-ទូរស័ព្ទដៃ ចំនួន០១ គ្រឿង ម៉ាក HUAWEI ។
-កាតវីង ចំនួន ០៧សន្លឹក ។
-ប័ណ្ណបើកបរ ០១ សន្លឹក ។
-កាបូបដៃពណ៌ខ្មៅ ចំនួន០១ និងកាបូបស្ពាយពណ៌ខ្មៅ ០១ ។
ករណីនេះ នគរបាលកំពុងបន្តនិតិវិធីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់